ជំនួយមូលនិធិជនភៀសសឹកអូឡាំពិក ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ហើយ
ជំនួយមូលនិធិជនភៀសសឹកអូឡាំពិក ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យហើយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ សម្រាប់បរិច្ចាគជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពាន។ ការនាំយកអំណោយមនុស្សធម៌ ដែលទទួលបានពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាអូឡាំពិកអន្ដរជាតិអាស៊ី(OCA)នេះ បរិច្ចាគជួយដល់ជនភៀសសឹកនេះ ដឹកនាំដោយឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំ NOCC តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។






