ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូត អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានយាងចុះសួរសុខទុក្ខ និងនាំយកព្រះអំណោយប្រទានដល់ប្រជាពលរដ្ឋភៀសសឹក
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូត អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានយាងចុះសួរសុខទុក្ខ និងនាំយកព្រះអំណោយប្រទានដល់ប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងព្រះហឬទ័យគិតគូរ ចំពោះទុក្ខលំបាក របស់បងប្អូនប្រជារាស្ត្រជនភៀសសឹក មានជីវភាពទីទាល់ក្រ ជនចាស់ជរា កុមារតូចៗ និងក្តីអាណិតអាសូរ ពី ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាននាំសព្វព្រះហរទ័យ នាំយកព្រះអំណោយរួមមាន៖ អង្ករ មី ឆៃប៉ូវ សម្លៀកបំពាក់ កន្សែង សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សៀវភៅទឹកដោះគោ នំកញ្ចប់ និងសម្ភារៈក្មេងលេង ព្រមទាំងថវិការមួយចំនួនផងដែរ៕






