ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាជិះកង់ភ្ជាប់នឹងសកម្មភាពមនុស្សធម៌

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាជិះកង់ភ្ជាប់នឹងសកម្មភាពមនុស្សធម៌ នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ ដោយមានកីឡាករ-កីឡាការិនី និងភ្ញៀវជាតិ-អន្ដរជាតិជាង ១៥០០នាក់ មកពី ២១ប្រទេសចូលរួម ។

កម្មវិធីនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹក ៕

You might also like