នាយឧត្តមសេនីយ៍ ទៀ សីហា ៖ ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេស លើកទី៣ GBC ប្រកបដោយតម្លាភាព និងស្មោះត្រង់ ដើម្បីសន្តិភាព សុខសុវត្ថិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ «កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

កម្ពុជា-ថៃ ព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ដែលចូលជាធរមានចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះតទៅ។ ក្រោយបទឈប់បាញ់ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល៧២ម៉ោង យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែង ត្រលប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាព សុខសុវត្ថិភាព របស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ។

ខ្ញុំសូមជូនពរដោយសេចក្តីសង្ឃឹមថា ការឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ខាងមុខនេះ និងពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជា និងថៃ»។

(ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥)

You might also like