រដ្ឋបាលរាជធានីភ្នំពេញ ៖ នាំអំណោយមនុស្សធម៌២រថយន្តមានភេសជ្ជៈ១៥៦០កេស និងទឹកសុទ្ធ៧០០កេស ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះវិហារ

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ អំណោយមនុស្សធម៌ចំនួន២រថយន្តមានភេសជ្ជៈចំនួន១៥៦០កេសនិងទឹកសុទ្ធចំនួន៧០០កេស ត្រូវបានរដ្ឋ បាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះ វិហារ ។ ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមវត្ដមាន លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា។

You might also like