ជិតដល់ថ្ងៃប្រារព្ធពិធី ថ្ងៃសន្តិភាព ពីការផ្ដួលរលំអង្គការចាត់តាំងខ្មែរក្រហម
»ក្នុងនាមអ្នកកូនចៅជំនាន់ក្រោយ សូមគោរពលើកដៃទាំងទ្វេសូមប្រណមកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ផ្កាយមាសបួន ហុី ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្ស ក្នុងជម្លោះប្រដាប់អាវុធពីសំណាក់ចោរយោធាសៀម ល្មោភសង្គ្រាមឈ្លានពានទឹកដីមកក្នុងដែនអធិបតេយ្យភាពកម្ពុជា អស់រយៈពេល ២១ ថ្ងៃ កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ បានលះបង់ឈរជ្រែងបញ្ជាការកំណត់គ្រប់មុខ ព្រួញប្រយុទ្ធទប់ស្កាត់គ្រប់សមរភូមិ ក្នុងយុទ្ធសាស្ត្រទប់ស្កាត់ វាយបក កំទេចខ្លាំងសត្រូវចោរសៀមឈ្លានពាន មិនអោយបាត់ បង់ដែនអធិបតេយ្យកម្ពុជានោះឡើយ។ ទោះបីក្នុង កាលៈទេសណាក៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ មិនបានបោះបង់ការឈរបទញ្ញាការប្រយុទ្ធជាមួយចោរឈ្លានពានសៀមនោះទេ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្រាកតិចតួចបំផុត តែការគ្រប់គ្រងបញ្ជាការឈរដ៏រឹងមាំជាមួយ វីរកងទ័ព វីរនគបាលជាតិ មិនងាក រេ ឬចុះញ៉មមួយវិនាទីណាឡើយ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹក ទោះក្នុងតម្លៃណាក៏ដោយ ជាពិសេសអនុវត្តបទបញ្ជាដ៏ខុ្ពង់ខ្ពស់ និង មុឺងម៉ាត់ក្រោមការដឹកនាំដ៏បុិនប្រសព្វ និងជាអគ្គម្គុទេសឯករបស់សម្ដេច តេជោ-ធិបតី ជាប្រមុខមេបញ្ជាការជាន់ខ្ពស់ ជោគជ័យគ្រប់មុខសញ្ញាប្រកបដោយផ្លែផ្កា។






