លោក សេង ជី ចៅសង្កាត់វាលវង់ អញ្ជើញចុះសួរសុខទុក និងជូនជាអំណោយ របស់សប្បុរសជន ដល់វីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោក សេង ជី ចៅសង្កាត់វាលវង់រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់វាលវង់ ដោយមើលឃើញពីទុក្ខលំបាកនឹងអាណិតអាសូរ សង្វេគនិងរន្ធត់ចិត្តយ៉ាងពន់ពេកចំពោះវីរៈកងទ័ពកដ៏អង់អាចក្លាហានកម្ពុជារងរបួសដែលហ៊ានពលីជីវិតដើម្បីការពារជាតិ មាតុភូមិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាដែលរងនូវការវាយប្រហាររបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជានិងប្រជាពលរដ្ឋ។
លោក សេង ជី ចៅសង្កាត់វាលវង់ក៏បាននាំយកនូវអំណោយ ជាថវិកា សប្បុរសធម៌ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់វាលវង់ទៅជួយដល់វីរៈកងទ័ពដ៏អង់អាចក្លាហានដែលរងរបួសក្នុងសមរភូមិជួរមុខ ជាពិសេសគឺបាត់បង់នូវកែវភ្នែកត្រូវពិការកំពុង សម្រាកព្យាបាលដោយយកចិត្តទុកដាក់ ពីសំណាក់ លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួងសរុបចំនួន០៩នាក់ក្នុងនោះអ្នកពិការភ្នែកម្ខាងនិងសងខាងឧបត្ថម្ភ ថវិកា ១លានរៀល ក្នុងម្នាក់ សរុបចំនួន០៥នាក់ និងអ្នករងរបួសសរីរាង្គផ្សេងៗឧបត្ថម្ភ ៥០ម៉ឺនរៀលក្នុងម្នាក់ សរុបចំនួន៤នាក់។
ជាចុងក្រោយលោក ចៅសង្កាត់ បានបញ្ជាក់ថា លោកមានក្តីអាណិតអាសូរយ៉ាងខ្លាំង ដល់កងទ័ពកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់ នឹងគោរពជូនពរដល់វីរយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលទាំងអស់គ្នា សូមឆាប់បានធូរសះស្បើយឡើងវិញផងដែរ៕

You might also like