«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកថវិកា និងសម្ភារៈប្រើប្រាស់របស់ទារក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព “ឯក វិច្ឆ័យ”
«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកថវិកា និងសម្ភារៈប្រើប្រាស់របស់ទារក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព “ឯក វិច្ឆ័យ” អាយុ២៤ឆ្នាំ នៅវរសេនាលេខ ២១១ កងពលតូចថ្មើរជើងលេខ ២១ ឈរជើងការពារជាតិនៅសមរភូមិជួរមុខ ដែលមានភរិយាឈ្មោះ “វី ចាន់មុយលី” អាយុ២៤ឆ្នាំ មានផ្ទៃពោះគ្រប់ខែមកសម្រាលបុត្រនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំកំពូលទាំងទ្វេ បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ភរិយា និងកូនរបស់វីរកងទ័ព សូមឱ្យមានសុខភាពល្អផងដែរ ។
វីរកងទ័ព និងក្រុមគ្រួសារមានសេចក្តីត្រេកអរជាពន់ពេក ហើយគោរពអរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលលោកតែងផ្តល់ភាពកក់ក្តៅចំពោះវីរកងទ័ពយើងគ្រប់ៗរូប។






