ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយខ្លួនឯង បន្ទាប់ពីមានគ្រួសារមួយមានសមាជិកចំនួន៤នាក់ គឺឪពុកម្តាយ និងកូន០២នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡេីងដោយខ្លួនឯង បន្ទាប់ពីមានគ្រួសារមួយមានសមាជិកចំនួន៤នាក់ គឺឪពុក ម្តាយ និងកូន០២នាក់ ធ្វើដំណើរដោយរថយន្ត Toyota Prius ពណ៌ក្រហម ស្លាកលេខ កំពង់ ឆ្នាំង 2C-5595 ក្នុងទិសដៅពីត្បូងទៅជេីង លុះដល់ចំនុចផ្លូវអក្សរតេក៏រ៉េចង្កូតធ្លាក់ចូលកស្សិណអង្គរវត្តខាងត្បូង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងរន្ធត់ ទាំងកណ្តាលយប់ ខណៈពេលនោះ ត្រូវរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធរបុប្ផាអង្គរខេត្តសៀមរាប ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង ៣៥នាទីយប់ នៅលេីរុក្ខវិថីព្រះសីហនុ ចំនុចផ្លូវអក្សរតេ (ចំបក់កំណប់) ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះ មួយ គ្រួសារខាងលើរួម មាន ១-ឈ្មោះ រដ្ឋ ពិសិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវ ជា ប្តី (អ្នកបើកបរ ) និង ២-ប្រពន្ធ ឈ្មោះ ហឿង ថាវី អាយុ ២៨ឆ្នាំ ៣- កូន ឈ្មោះ រដ្ឋ រក្សា ភេទស្រី អាយុ០៥ឆ្នាំ និង៤-កូនឈ្មោះ រដ្ឋ ពិសាសុទ្ធ ភេទប្រុស អាយុ០៣ឆ្នាំ។ រស់នៅភូមិ នគរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប។ ឪពុកម្ដាយ រងរបួសស្រាល និងកូនស្រី អាយុ០៥ឆ្នាំ និងកូន ប្រុស អាយុ០៣ឆ្នាំ រងរបួសធ្ងន់ បានដឹក យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធរបុប្ផា អង្គរសៀមរាប។
‎ មូលហេតុបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។
រថយន្តមួយគ្រឿង ត្រូវបាន សមត្ថកិច្ច ស្ទូចយក ទៅរក្សាទុកនៅស្នងការនគរបាលខេត្តសៀមរាប បណ្តោះអាសន្ ។ ជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ មួយគ្រួសារ បើករថយន្តធ្លាក់ចុះ កកស្សិណ ខាងត្បូង ប្រាសាទអង្គរវត្ត នោះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទេ ដោយខល ទៅ ទូរស័ព្ទរបស់លោកចូល គ្មានអ្នកលើកនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ៕

You might also like