ថ្ងៃទី១មករា អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានលិខិតប្រកាសទ្រព្យ៧ ជិត ៧ពាន់ច្បាប់
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៦ ៩១៨ច្បាប់។
សេចក្តីជូនដំណឹង ស្តីពី លទ្ធផល នៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ របស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខេត្តមណ្ឌលគិរី។
គួរជម្រាបជូនថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច៕






