បង្រ្កាបករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់
(ខេត្តកំពង់ស្ពឺ) ÷.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយ លោកវរៈសេនីយ៍ទោ សាវ សុភក្តី បានបង្រ្កាបករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់ ។
– ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ល្បាតក្នុងភូមិសាស្រ្តឃុំជំពូព្រឹក្សនិងឃុំព្រៃក្រសាំង បានឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ៥ នាក់ ៖
១-ឈ្មោះ រន រ៉េត ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង
២-ឈ្មោះ អ៊ុំ រ័ត្ន ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
៣-ឈ្មោះ សឿន វណ្ណះ ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
៤-ឈ្មោះ ហុង ហ៊ីម ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
៥-ឈ្មោះ រិន រិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំរស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
+ក្រោយពេលត្រួតពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ១០កញ្ចប់ (តូច៩ មធ្យម១),ទូរស័ព្ទដៃចំនួន ៣ គ្រឿង , ជញ្ជីងអេឡិចត្រូនិច ១ គ្រឿង , ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិច្បាប់ ៕






