អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្ថានការណ៍ជួរមុខនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគីទី៥ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយមិនមានការផ្ទុះអាវុធ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតដល់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ស្ថានការណ៍ជួរមុខនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគីទី៥ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយមិនមានការផ្ទុះអាវុធនោះឡើយ ប៉ុន្តែកងកម្លាំងកម្ពុជាបន្តឈរជើងក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។






