កម្ពុជា ចាប់ផ្ដើមទទួលនូវសីតុណ្ហភាពចុះត្រជាក់ក្នុងរដូវប្រាំងឆ្នាំ២០២៦ សីតុណ្ហភាពចុះត្រជាក់រហូតដល់១៨អង្សាសេ
កម្ពុជា ចាប់ផ្ដើមទទួលនូវសីតុណ្ហភាពចុះត្រជាក់ក្នុងរដូវប្រាំងឆ្នាំ២០២៦ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថ្មីៗនេះថា សីតុណ្ហភាពចុះត្រជាក់រហូតដល់១៨អង្សាសេ នឹងកើតមាននៅតាមបណ្ដាខេត្តដែលនៅក្នុងតំបន់ខ្ពង់រាប តំបន់ជួរភ្នំ ចាប់ពីខែមករា ដល់ខែកុម្ភៈ ដោយសារតែបាតុភូតឡានីញ៉ា និងបាតុភូតអែនសូអព្យាក្រឹត៕






