អភិបាលខេត្តបាត់ដំបង នាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែនចំនួន ៤៣២គ្រួសារ នៅស្រុកសំឡូត

បាត់ដំបង៖ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារវីរនគរបាលការពារព្រំដែនដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងចំនួន៤៣២គ្រួសារ ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុកសំឡូត៕

You might also like