អ្នកកាសែតជើងចាស់របស់ថៃ លោក ប្រាវិត បានពិពណ៌នាថា “ខ្ញុំបានព្រមានរួចហើយថា ត្រូវប្រុងប្រយ័ត្ន ទោះបីជាថៃឈ្នះសមរភូមិលើកម្ពុជា ប៉ុន្តែថៃអាចនឹងចាញ់សង្គ្រាមក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។ ថៃកំពុងត្រូវបានគេមើលឃើញថា ជា ‘អ្នកឈ្លានពាន’ និងជា ‘តួអង្គអាក្រក់’។”

នេះគឺជាឧទាហរណ៍នៃរបាយការណ៍ព័ត៌មានពី Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសលំដាប់ពិភពលោកមួយក្នុងចំណោមស្ថាប័នធំៗទាំង ៣ ដែលមនុស្សទូទាំងពិភពលោកតាមដាន (២ ទៀតគឺ CNN និង BBC)។

អ្នកយកព័ត៌មានរបស់ Al Jazeera បានរាយការណ៍ថា ថៃបានប្រើប្រាស់កម្លាំងយោធាដើម្បី “ដណ្តើមយកទឹកដី” របស់កម្ពុជា ដោយគ្មានសូម្បីតែពាក្យថា “តំបន់ជម្លោះដែលទាមទារត្រួតគ្នា” (disputed territories) នោះទេ។ វាធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ថៃមានលក្ខណៈស្រដៀងនឹងប្រទេសមួយនៅតំបន់មជ្ឈិមបូព៌ា ដែលចូលចិត្តប្រើកម្លាំងបាយដណ្តើមយកដីធ្លីគេ។

សំណួរគឺ ៖ ហេតុអ្វីបានជាអ្នកកាសែតរាយការណ៍បែបនេះ? តើមកពីក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏មកពីជនបរទេសបានឃើញទិន្នន័យហើយ តែមិនជឿលើភាគីថៃ?
ប៉ុន្តែថ្ងៃនេះ សង្គមថៃមិនខ្វល់ឡើយ គឺកំពុងតែសម្ងំនៅក្នុង “សំបកកង់” (កង្កែបក្នុងអណ្តូង) ក្នុងពិភពបិទជិតរបស់អ្នកដែលកំពុងស្រវឹងសង្គ្រាម ដោយមិនដឹងនិងមិនខ្វល់ថាអន្តរជាតិគេគិត ឬមើលមកថៃយ៉ាងណានោះទេ។
វាមិនស័ក្តិសមទាល់តែសោះ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលត្រូវរលាយបង់បែបនេះ ៕

You might also like