«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត»
ប្រគល់ជូនព្រិន្ទបាល “សេង ញឹម” ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយសារ ក្អក ថប់ទ្រូង និងអស់កម្លាំង។ បច្ចុប្បន្ន ក្រោយពីទទួលការព្យាបាលយ៉ាងល្អិតល្អន់ អាការ:របស់គាត់បានធូរស្រាលច្រើន ។
វីរកងទ័ព មានសេចក្តីត្រេកអរជាពន់ពេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែផ្តល់ភាពកក់ក្តៅចំពោះវីរកងទ័ពយើងគ្រប់ៗរូប ។






