បទឈប់បាញ់ មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការឈ្លានពានទេ ! របងលួស ទង់ជាតិ និងកុងតឺន័រ ការរំលោភឈ្លានពានមកលើទឹកដីកម្ពុជា របស់ប្រទេសថៃ,
ភ្នំពេញ ៖ ប្រព័ន្ធផ្សព្វផ្សាយជាតិបានផ្សព្វផ្សាយនូវអត្ថបទជាច្រើនកាលពីថ្ងៃម្សិលមិញទាក់ទងនឹងសកម្មភាពរបស់យោធាថៃក្រោយថ្ងៃបទឈប់បាញ់ ២៧ ធ្នូ ឆ្នាំ២០២៥។
អត្ថបទជាអក្សរនិងមានវីដេអូ បានផ្តោតលើ «បទឈប់បាញ់មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការឈ្លានពានទេ, របងលួស ទង់ជាតិ និងកុងតឺន័រ ការរំលោភឈ្លានពានមកលើទឹកដីកម្ពុជារបស់ប្រទេសថៃ, កម្ពុជាត្រូវបានរំលោភបំពាន មុខមាត់ពិតនៃការឈ្លានពានរបស់យោធាថៃ, របង កុងតឺន័រនិងទង់ជាតិអាចបង្កើតជាព្រំដែនទេ គឺមានតែច្បាប់, ថៃយកលេសសុវត្ថិភាពនិងសន្តិសុខជាលេសដើម្បីបិទបាំងការឈ្លានពានរបស់ខ្លួន និងកម្ពុជានឹងមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាដោយការប្រើប្រាស់កម្លាំងឡើយ»។ បងប្អូនអាចចូលទៅអានអត្ថបទទាំងនេះនៅលើគេហទំព័រឬហ្វេសប៊ុកសារព័ត៌មាន The Phnom Penh Post, Khmer Times, Agence Kampuchea Press (AKP) Cambodianess , News Today និងសារព័ត៌មានផ្សេងៗទៀត ៕






