ភូមិស្ងាត់ជ្រងំនិងផ្ទះបែកបាក់ គ្មានមនុស្សរស់នៅ ដោយសារថៃបាញ់បំផ្លាញ និងព័ទ្ធយក
បន្ទាយមានជ័យ៖ បច្ចុប្បន្ន ទោះមានបទឈប់បាញ់ ក៏ជនស៊ីវិលខ្មែរ នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក និងភូមិព្រៃចាន់ ភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនហ៊ានវិលទៅរស់នៅវិញឡើយ។ ព្រោះយោធាថៃ បន្តដាក់បន្លាលួស ទូកុងតឺន័រ កង់ឡាន ព័ទ្ធយកផ្ទះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា យ៉ាងណាក្ដី ពលរដ្ឋខ្លះដែលមានផ្ទះនៅក្បែរទីតាំងទាហានថៃព័ទ្ធយកនោះ នាំគ្នាប្រថុយប្រថាននៅមើលផ្ទះ ដីធ្លី ទ្រព្យសម្បត្តិ និងយកសម្ភារៈខ្លះចេញមកវិញ ដើម្បីទុកប្រើប្រាស់ ៕






