ឯកឧត្ដម ឃឹម វុទ្ធី ដឹកនាំយកអំណោយ និងថវិការជូនដល់វីរកងទ័ពជួរមុខ នៅមន្ទីរពេទ្យ ១៦ មករា-មណ្ឌលសុខភាព គូលេន ខេត្តព្រះវិហារ
នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំក្រុមការងារ និងមន្រ្តីនៃអគ្គនាយកដ្ធានទូរទស្សន៍ជាតិកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសំអាងវឌ្ឍនៈ បានយកអំណោយផ្ដល់ជូនវីរកងទ័ពជួរមុខ នៅមន្ទីរពេទ្យ ១៦ មករា-មណ្ឌលសុខភាព គូលេន ស្ថិតក្នុងខេត្តព្រះវិហារ។
ឯកឧត្ដម ឃឹម វុទ្ធី បានលើកទឹកចិត្ត និងអរគុណចំពោះការលះបង់ដ៏អង់អាចខ្លាហាន ក្នុងការការពារមិនរារថយ ដើម្បីទឹកដី និងសុខសុវត្ថិភាពរបស់ប្រទេសជាតិទាំងមូល បើទោះបីជាតិចក្ដីច្រើនក្ដី ប៉ុន្តែនេះជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលបង្កើតឡើងក្នុងស្មារតីខ្មែរជួយខ្មែរ បានរួបរួមកម្លាំងសាមគ្គីគ្នានៃសប្បុរសជនជាតិ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខមាលភាពរបស់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ឆន្ទៈខ្ពស់ ក្នុងការការពារមរណភាពទឹកដី។
សូមជម្រាបជូនថា អំណោយក្នុងនោះរួមមានភេសជ្ជៈ V-Active និងV-Cola ចំនួន ៨០កេស អង្ករ ៥០០គីទ្បូ ព្រមទាំងសាច់-បន្លែ និងថវិការមួយចំនួនទៀត។
ឯកឧត្ដម ឃឹម វុទ្ធី បានបញ្ជាក់ថា ពលិកម្មដែលពុំអាចកាត់ថ្លៃបានរបស់យុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។ ជាការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ច ហើយបានរៀបចំដោះស្រាយគោលនយោ បាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសពបានយ៉ាងសមរម្យបំផុត។ ឯកឧត្តម គូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់ មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ បន្តជឿជាក់ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរ មុខ ព្រមទាំងគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គភស្តុភារកំពូល និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ទឹកដីពីការឈ្លានពានរបស់សត្រូវឡើយ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនទូទាំងប្រទេស បើទោះបីជាមានបទឈប់បាញ់ក៏ពិតមែន សូមមេត្តានូវតែបន្តការរួបរួមគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ សម្រាប់ការផ្គត់ផ្គង់បណ្ដោះអាសន្នដល់ បងប្អូនដែលមានផលប៉ះពាល់ និងជាពិសេសវិរកងទ័ពជួរមុខ ដែលលោកបានខិតខំ មិនរុញរាដើម្បីការពារបូរណភាពទឹកដី កម្ពុជាត្រូវការតែសុខសន្តិភាព មិនរំលោភបំពានអ្នកណាទ្បើយ។
សកម្មភាពចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលី នាឱកាសនេះ គឺ
បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអគ្គនា
យកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងជាសក្ខីភាពបញ្ចាក់យ៉ាងច្បាស់ថា អ្នកនៅសមរភូមិក្រោយ មិនដែលបំភ្លេចនូវពលិកម្មរបស់វីរកងទ័ព វីរកងនគរបាល ហើយតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអគ្គនា
យកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងជាសក្ខីភាពបញ្ចាក់យ៉ាងច្បាស់ថា អ្នកនៅសមរភូមិក្រោយ មិនដែលបំភ្លេចនូវពលិកម្មរបស់វីរកងទ័ព វីរកងនគរបាល ហើយតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។







