ឯកឧត្តម ហេង រតនា ៖ ប្រាសាទព្រះវិហារ ត្រូវបានរងការបំផ្លិចបំផ្លាញដ៏មហាឃោរឃៅ ព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោលរបស់សៀម!

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា «ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាពត្រូវបានរងការទម្លាក់គ្រាប់បែក និងបាញ់ផ្លោង កម្ទេច បំផ្លិចបំផ្លាញដ៏មហាឃោរឃៅ ព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោលរបស់សៀម! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!!»

You might also like