ដងស្ទូចមួយនៅក្នុងការដ្ឋានសាងសង់ផ្លូវដែកខ្ពស់មួយរបស់ប្រទេសថៃ បាក់ធ្លាក់មកលើទូរថភ្លើងដែលកំពុងឆ្លងកាត់ក្នុងខេត្តនគររាជសីមា អ្នកស្លាប់ដោយសារបាក់ដងសន្ទូចនៅថៃស្លាប់កើនដល់ ២២ នាក់

ដងស្ទូចមួយនៅក្នុងការដ្ឋានសាងសង់ផ្លូវដែកខ្ពស់មួយរបស់ប្រទេសថៃ នាថ្ងៃទី ១៤ ខែ មករា ឆ្នំា២០២៦នេះបានបាក់ធ្លាក់មកលើទូរថភ្លើងដែលកំពុងឆ្លងកាត់ក្នុងខេត្តនគររាជសីមា បណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួស។ ភ្លាមៗថៃបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការសង្រ្គោះ និងបើកការស៊ើបអង្កេតជាបន្ទាន់។

ទិន្នន័យចុងក្រោយគិតត្រឹមរសៀលនេះ អ្នកស្លាប់ដោយសារបាក់ដងសន្ទូចនៅថៃស្លាប់កើនដល់ ២២ នាក់ ខណះប្រតិបត្តិការជួយសង្រ្គោះនៅតែបន្ត ៕

You might also like