អរគុណក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអញ្ជើញត្រួតពិនិត្យជាក់ស្តែងនូវការខូចខាត និងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមនៅប្រាសាទព្រះវិហារ
ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់៖ «អរគុណក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអញ្ជើញត្រួតពិនិត្យជាក់ស្តែងនូវការខូចខាត និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ នេះជាមរតកដូនតាខ្មែរ និងក្លាយជាបេតិកភណ្ឌពិភពលោក ដែលមនុស្សលោកគ្រប់ៗរូបមានកាត្វកិច្ចរក្សាការពារ»។






