បុរសម្នាក់ សង្ស័យបើករថយន្ដមួយគ្រឿង ក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូ ៣គ្រឿង រួចបើករត់រហូតដល់ចំណុចស្តុបចំការមន ត្រូវបានរថយន្ដគណៈបញ្ជាការឯកភាពខណ្ឌចំការមន កាក់ពីមុខទើបឈប់

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ N ឧស្យានទន្លេបាសាក់ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យបើករថយន្ដ KIA RAY ពាក់ផ្លាកលេខ ភ្នំពេញ 2CI-0411 ក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូ ៣គ្រឿង រួចបើករត់រហូតដល់ចំណុចស្តុបចំការមន ត្រូវបានរថយន្ដ គណៈបញ្ជាការឯកភា ពខណ្ឌចំការមន កាក់ពីមុខទើបឈប់…។

• រថយន្ដ KIA RAY រងការខូចខាតកាង និងបែកចង្កៀងផ្នែកខាងមុខចំហៀងខាងស្តាំ ។
• ម៉ូតូទី១ HONDA BEAT ផ្លាកលេខ ភ្នំពេញ 1HY-9412 រងការខូចខាតបាក់កន្ទុយផ្លាកលេខខាងក្រោយ មនុស្សរងរបួសស្រាល។
• ម៉ូតូទី២ HONDA ZOOMER X ផ្លាកលេខ កណ្តាល 1AC-5945 រងការខូចខាតបាក់កន្ទុយផ្លាកលេខខាងក្រោយ មនុស្សរងរបួសស្រាល។
• ម៉ូតូទី៣ SUZUKI NEX ផ្លាកលេខ ព្រៃវែង 1Q-7941 រងការខូចខាតពីខាងមុខ និងខាងក្រោយខ្ទេច មនុស្សរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ យកអ្នកបើកបរឡើងលើរថយន្តគណៈបញ្ជាការឯកភាពខណ្ឌចំការមន ទៅប៉ុស្តិ៍នរគបាលរដ្ឋបាលខណ្ឌចំការមន ដើម្បីដោះស្រាយជាមួយភាគីខាងជនរងគ្រោះ៕

You might also like