យុវជន-នារីខ្មែរជាច្រើន ក្រុងពាលីសំពះគ្រូ ចូលហាត់របាំបុរាណ និង ល្ខោនខោលជំនាន់ទី ២៧ ចូលរួមថែរក្សា ការពារវប្បធម៌ខ្មែរ

បើគិតត្រឹមឆ្នាំ ២០២៦ នេះ ក្រុមសិល្បៈយុវជនល្ខោនខោល និង របាំបុរាណជំនាន់ថ្មី ដែលមានគ្រូរបាំបុរាណ ហង្ស ភូមរ៉ា ជាប្រធាន បានឈានមកដល់ជំនាន់ទី ២៧ ហើយ ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីខ្មែរទៅលើវិស័យសិល្បៈបុរាណ។
កាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ក្រុមសិល្បៈយុវជនល្ខោនខោល និង របាំបុរាណជំនាន់ថ្មី បានបើកទទួលសិស្សចូលហាត់របាំបុរាណ និង ល្ខោនខោលជំនាន់ទី ២៧ ដោយឥតគិតថ្លៃ និង ទទួលបានការចុះឈ្មោះជាច្រើនរហូតដល់ ១៥០០ នាក់ នៅក្នុងរយៈពេលត្រឹម ១ សប្តាហ៍។
ក្រោយបើកទទួលចុះឈ្មោះ និង បានធ្វើតេស្តសមត្ថភាពរបស់យុវជន យុវនារីហើយនោះ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ នេះ ក្រុមសិល្បៈយុវជនល្ខោនខោល និង របាំបុរាណជំនាន់ថ្មី សម្រាប់ជំនាន់ទី ២៧ បានធ្វើពិធីសំពះគ្រូទៅតាមប្រពៃណី ទំនៀមទម្លាប់មុននឹងការហ្វឹកហាត់៕

You might also like