យុវជនបោះជំរំជាសកលលើកទី១១ សោកស្តាយចំពោះទង្វើថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារ និងតាក្របីកម្ពុជា
យុវជនបោះជំរំជាសកលលើកទី១១ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រាសាទព្រះវិហារ និងប្រាសាទតាក្រីរបស់កម្ពុជា ដែលប្រទេសថៃ ពិសេសគឺយោធាថៃ ដែលបានបាញ់បំផ្លាញ ហើយពួកគេពិតជាឈឺចាប់ និងសូមថ្កោលទោសចំពោះទង្វើអសីលធម៌បែបនេះ។
បញ្ជាក់ប្រាប់ សារព័ត៌មាន ខណៈប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានទៅទស្សនាប្រាសាទមេបុណ្យខាងកើត ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តំណាងយុវជន២រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ពេលបានឃើញប្រាសាទមេបុណ្យខាងកើត ដែលមានភាពអស្ចារ្យ និងស្រស់ស្អាត ក្នុងនោះពេលបានទស្សនាប្រាសាទកម្ពុជាបែបនេះ ពួកគេបានសម្តែងការសោកស្តាយជាពន់ពេក ចំពោះ ទង្វើសាហាឃោរឃៅ ដែលបានបាញ់ និងទម្លាក់គ្រាប់បំផ្លាញប្រាសាទព្រះវិហារ និងប្រាសាទតាក្របីរបស់កម្ពុជា ហើយពួកគេពិតជាឈចាប់ និងសោកស្តាយជាខ្លាំង ដូចនេះពួកគេសូមថ្កោលទោសចំពោះទង្វើសាហាវឃោរឃៅ អមនុស្សធម៌ និងស្នើសូមឱ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និងផ្ទល់យុត្តិធម៌ឱ្យកម្ពុជាវិញផង។
ក្នុងថ្ងៃជាមួយគ្នានេះផងដែរប្រតិភូបោះជំរំជាសកលលើកទី១១ ក៏បានទៅធ្វើកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាមេបុណ្យ ដោយបានចូលទៅរៀបចំទីធ្លាសាលា រៀបចំធ្វើអនាម័យ ជួយបង្រៀនសិស្សានុសិស្សពីបញ្ហាអនាម័យ សុខភាពមាត់ធ្មេញ លើកទឹកចិត្តឱ្យសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ពិសេសបានផ្តល់ជានំ សៀវភៅ និងតុក្កតាសម្រាប់សិស្សានុសិស្សម្នាក់ៗផងដែរ ក្នុងគោលបំណងលើកទឹកចិត្តឱ្យសិស្សានុសិស្សក្នុងសាលាបឋមសិក្សាមេបុណ្យខិតខំរៀនសូត្រ និងចេះចូលរួមជួយសង្គមជាតិនៅថ្ងៃខាងមុខ៕






