បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារឧបករណ៍ឆកត្រី ឧបទ្ទេវហេតុ ឆ្លងចរន្តភ្លើងឧបករណ៍ឆក់ត្រី

មណ្ឌលគិរី៖ បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារឧបករណ៍ឆកត្រី ឧបទ្ទេវហេតុ ឆ្លងចរន្តភ្លើងឧបករណ៍ឆក់ត្រី កើតឡើងនៅចំណុចអូរឈូងស្ថិតក្នុង ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
សមត្ថកិច្ចឲ្យដឹងថា សពមានឈ្មោះ ឃុន សុខរឿន ភេទ ប្រុស អាយុ ៤០ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រជាការពារ មានទីលំនៅភូមិ ខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មូលហេតុបណ្ដាលឲ្យស្លាប់តាមការរៀបរាប់ពីសាច់ញាតិ គឺជនរងគ្រោះយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ហើយឆ្លងចរន្តភ្លើងឆក់ស្លាប់។ សពត្រូវបានក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

You might also like