រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វេីការបំភ្លឺករណីដែលម្ចាស់ផេកប្លែកៗចាប់អារម្មណ៍ ដែលផ្សាយបន្តពីម្ចាស់គណនីឈ្មោះ Ta Ta

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វេីការបំភ្លឺករណីដែលម្ចាស់ផេកប្លែកៗចាប់អារម្មណ៍ ដែលផ្សាយបន្តពីម្ចាស់គណនីឈ្មោះ Ta Ta លេីកឡេីងពាក់ព័ន្ធនឹងតម្លៃទីតាំងផ្សារបោះដុំបន្លែផ្លេីឈេី ដែលរដ្ឋបាលរាជធានីភ្នំពេញសម្របសម្រួលដេីម្បីផ្ដល់ការអនុគ្រោះសម្រាប់បងប្អូនអាជីវករដែលលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ។

ករណីនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលជាមួយទីតាំងផ្សារបោះដុំបន្លែផ្លេីឈេី ដែលទទួលនូវការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។ ជាក់ស្ដែងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលជូនបងប្អូនអាជីវករទៅមកទីតាំងផ្ទាល់ និងស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកទីតាំងថ្មី តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
បច្ចុប្បន្នសាមីខ្លួន (Ta Ta) បានលុបចេញនូវព័ត៌មានមិនពិតនេះ ដូចនេះចៀសវាងបង្កការភ័ន្តច្រឡំដល់សាធារណជន ជាពិសេសបងប្អូនអាជីករផ្សេងទៀត រដ្ឋបាលរាជធានីភ្នំពេញស្នេីសុំឱ្យម្ចាស់ផេកដែលផ្សាយព័ត៌មានមិនពិត និងមិនគ្រប់ជ្រុងជ្រោយ សូមធ្វើការកែតម្រូវឡើងវិញចំពោះអ្វីដែលបានយកមកផ្សព្វផ្សាយ។

សូមចូលរួមផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដេីម្បីប្រយោជន៍សាធារណៈជារួម ៕

You might also like