ក្រសួងសាធារណការ អំពាវនាវឱ្យសមត្ថកិច្ចចរាចរណ៍ ឃាត់ម៉ូតូប្រើស្លាកលេខក្លែងក្លាយ «កម្ពុជា គីគីលូ»
បច្ចុប្បន្ននេះ មានការរកឃើញវត្តមានម៉ូតូដែលប្រើប្រាស់ ស្លាកលេខក្លែងក្លាយ ដែលមានអក្សរ និងរចនាបទមិនស្របតាមបទបញ្ញត្តិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសស្លាកលេខដែលមានសរសេរអក្សរថា «កម្ពុជា គីគីលូ»។
ការប្រើប្រាស់ស្លាកលេខខុសច្បាប់បែបនេះ មិនត្រឹមតែជាការ រំលោភច្បាប់ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ក ហានិភ័យដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងរំខានដល់កិច្ចការស៊ើបអង្កេតរបស់សមត្ថកិច្ចទៀតផង។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សមត្ថកិច្ចចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ប្រសិនបើឃើញម៉ូតូប្រើស្លាកលេខក្លែងក្លាយដែលមានភិនភាគដូចការបង្ហាញ សូមមេត្តា ចាប់ឃាត់ទុក និងអនុវត្តវិធានការតាមផ្លូវច្បាប់ ៕



