សម្តេចហ៊ុន សែន ៖ សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០មុនមកបោកប្រាស់ ខ្ញុំតទៅទៀតទៅ
ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមក មានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។
មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តីនិងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។
ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់telegram របស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕



