រូបថតប្រចាំសប្តាហ៍៖ សកម្មភាពនៃការប្រមូលផលបន្លែ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចែកទៅជនភៀសសឹក
បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
សកម្មភាពនៃការប្រមូលផលបន្លែ នៅវត្តសមិទ្ធិមុនីសាភ័ណ (ហៅវត្តស្វាយថ្មី) ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត និងចែកជូនទៅប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។
សូមបញ្ជាក់ថា បន្លែទាំងនេះត្រូវបានដាំដុះដោយព្រះសង្ឃព្រះនាម លំ ផល្លាគង់ គង់នៅក្នុងវត្តស្វាយថ្មី ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



