UPDATE: ប្រទេសសរុបចំនួន២៥ បានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការ ជាមួយការចុះហត្ថលេខាលើ ការបង្កើតធម្មនុញ្ញនៃក្រុមប្រឹក្សានេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។ គិតមកទល់ឥឡូវ មានប្រទេសសរុបយ៉ាងហោចចំនួន២៥ បានយល់ព្រមចូលរួម និងមានដូចជា៖

១. អាល់បានី
២. អាហ្សង់ទីន
៣. អាមេនី
៤. អាស៊ែបៃហ្សង់
៥. បារ៉ែន
៦. បេឡារុស
៧. ប៊ុលហ្ការី
៨. អេហ្ស៉ីប
៩. ហុងគ្រី
១០. ឥណ្ឌូណេស៉ី
១១. អ៉ីស្រាអែល
១២. ហ៊្សកដានី
១៣. កាហ្សាក់ស្ថាន
១៤. កូសូវ៉ូ
១៥. កូវ៉ែត
១៦. ម៉ុងហ្គោលី
១៧. ម៉ារ៉ុក
១៨. ប៉ាគីស្ថាន
១៩. ប៉ារ៉ាហ្កាយ
២០. កាតា
២១. អារ៉ាប៊ីសាអ៊ូឌីត
២២. តួកគីយ៉េ
២៣. អេមីរ៉ាតអារ៉ាប់រួម
២៤. អ៊ូសបេគីស្ថាន
២៥. វៀតណាម

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ទៅកាន់ប្រទេសសរុបប្រហែល ៦០ ជុំវិញពិភពលោក។ ប្រទេសមួយចំនួននៅអឺរ៉ុប បានប្រកាសបដិសេធការអញ្ជើញនោះ ខណៈប្រទេសផ្សេងៗទៀត មកទល់ពេលនេះ មិនទាន់ឆ្លើយតប​យ៉ាងណានៅឡើយទេ៕

US President Donald Trump speaks at the “Board of Peace” meeting during the World Economic Forum (WEF) annual meeting in Davos on January 22, 2026. US President Donald Trump will show off his new “Board of Peace” at Davos on January 22, 2026 burnishing his claim to be a peacemaker a day after backing off his own threats against Greenland. Originally meant to oversee the rebuilding of Gaza after the war between Hamas and Israel, the board’s charter does not limit its role to the Strip, and has sparked concer
You might also like