ប្រមុខការទូតកម្ពុជា និងទីម័រឡេស្ដេ ប្ដេជ្ញាបន្តរក្សាស្មារតីសាមគ្គីភាព ដើម្បីកសាងអនាគតមួយពោរពេញដោយវិបុលភាព និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងទីម័រឡេស្ដេ ប្ដេជ្ញាបន្តរក្សាស្មារតីសាមគ្គីភាពដើម្បីកសាងអនាគតមួយពោរពេញដោយវិបុលភាព និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាន៍បែបនេះ ក្នុងឱកាសជំនួបជាមួយ ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ជាពេលវេលាដែលខ្ញុំនិយាយដោយមោទនភាពថា សូមស្វាគមន៍មកកាន់គ្រួសារអាស៊ានយើងម្តងទៀត! នាពេលនេះយើងជិះនៅលើទូកតែមួយហើយត្រៀមខ្លួនជម្នះរាល់ឧបសគ្គ និងដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកជាមួយគ្នា»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ខ្ញុំ និងរដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ ឯកឧត្តម Bendito dos Santos Freitas នឹងបន្តរក្សាស្មារតីសាមគ្គីភាពនេះ ដើម្បីកសាងអនាគតមួយពោរពេញដោយវិបុលភាព និងសន្តិភាព»៕

You might also like