លោក ឧត្តមសេនីយ៏ឯក ជួន ណា រិន្ទ ប្រកាសអោយមន្ត្រីជំនាញ ស្រាវជ្រាវ អ្នកលក់ម៉ូតូ បង់រំលស់មិនទាន់ដាច់លក់អោយគេ. ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោះស្រាយបញ្ចប់ហេីយ
ក្រោយពី លោក ឧត្តមសេនីយ៏ឯក ជួន ណា រិន្ទ អគ្គស្នងការរងនិងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសអោយមន្ត្រីជំនាញ ស្រាវជ្រាវ ពេលនេះ អ្នកលក់ម៉ូតូ បង់រំលស់មិនទាន់ដាច់ លក់ អោយគេ. ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយបញ្ចប់ហេីយនៅយប់ថ្ងៃទី31មករា2026។
ករណីហាងលក់ «CHD Moto Shop» នៅម្ដុំរង្វង់មូលសំពៅមាស ជាមួយអ្នកទិញ បានដោះស្រាយចប់ហើយនៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
ដោយ ម្ចាស់ហាងម៉ូតូផ្តល់លុយ 1970$ ជូនម្ចាស់ម៉ូតូ ហើយយកម៉ូតូទៅវិញ ពោលអ្នកទិញម៉ូតូសុខចិត្តខាតបង់២០០ដុល្លារ ក្រោយជិះបានជាង១ឆ្នាំ។
សូមអរគុណ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ ហើយឈានដល់ការរកដំណោះស្រាយជូនសម្រាប់ម្ចាស់ម៉ូតូ ៕



