ករណីអគ្គីភ័យឆាបឆេះ ព្រះវិហារវត្តម៉ុនសន្ធរមួយកន្លែង ដែលស្ថិតនៅឃុំព្រះបាត ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ
កាលពី ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ ព្រះវិហារវត្តឈ្មោះ”ម៉ុនសន្ធរ” ដែលស្ថិតនៅឃុំព្រះបាង ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ ។
បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នងខេត្តឡាំប៉ាង បានធ្វើដំណើរទៅទីតាំងកន្លែងកើតហេតុ និងបានប្រើរថយន្តទឹកដើម្បីបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ យ៉ាងខ្លាំង។
ករណីនេះ បណ្តាលឲ្យខូចខាតសម្ភារៈនៅក្នុងព្រះវិហារវត្ត ប៉ុន្តែមិនមានព្រះសង្ឃរងរបួសឡើយ៕



