ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពបន្លំទិញទូរស័ព្ទរួចក៏យកទូរស័ព្ទមួយគ្រឿង ឡើងជិះម៉ូតូរត់គេចខ្លួនបាត់
ភ្នំពេញ÷ ករណីនេះបានកើតឡើងនៅ យប់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២៦ នៅចំណុចហាងលក់ទូរស័ព្ទដៃ oppoកែងនិងការ៉ាស់សាំងការរ៉េប្រាំបួន(៩៩៩៩) ផ្លូវទៅលូប្រាំ ខាងក្រោយបុរីអូគីដេ ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមកាំមេរ៉ាសុវត្តិភាពបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ក្រុមជនសង្ស័យមានគ្នាពីរនាក់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៉ីគីលែតពណ៌សមិនចាំស្លាកលេខបានជិះមកកន្លែងលក់ទូរស័ព្ទហើយពួកគេបានបន្លំធ្វើជាទិញទូរស័ព្ទម៉ាក iphone 12 pro max មួយគ្រឿងក្រោយពីម្ចាស់ហាងមិនបានចាប់អារម្មណ៍ក្រុមជនសង្ស័យបានលួចយកទូរស័ព្ទនោះរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ចំណែកម្ចាស់ហាងបានត្រឹមស្រែកថាចោរៗ។
តើសមត្ថកិច្ចខណ្ឌមានជ័យ អាចស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យនេះ យកដើម្បីដាក់ទោសតាមផ្លូវច្បាប់ដែរឬទេ? ៕



