បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យក្នុងស្ថានភាពស្រវឹង ជ្រុលបុករថយន្តមួយគ្រឿងមួយគ្រឿងទៀត ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ហេតុការណ៍ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ ក្បែរនិងច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោងជិត១២យប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២៦។
បុរសម្នាក់បើករថយន្ត Fordមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2CB-1981សង្ស័យក្នុងស្ថានភាពស្រវឹងបាន ជ្រុ/ល/បុ/ករថយន្តJMCមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CI-0529 ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត២ម៉ោង នៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕



