ឃាត់ខ្លួនមុខសញ្ញា០២នាក់ នឹងគ្រឿងញៀនជិតមួយគីឡូក្រាម.នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញដោយលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នឹងដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង និងកម្លាំងបញ្ជាការដ្ឋានកាំភ្លើងធំ ចុះល្បាតនៅចំណុចភូមិទន្លេរកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញាជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ១ នាក់៖
-ឈ្មោះ យៀប សុខសាន្ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
•ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់ធំ,ទូរស័ព្ទ ១ គ្រឿង,ម៉ូតូ ១ គ្រឿង
បន្ទាប់មកកម្លាំងជំនាញស្រុកបន្តសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឃាត់មុខសញ្ញាឈ្មោះ តុំ ទីន (ឡុង) ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។បានឃាត់នៅចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ដកហូត៖ ទូរស័ព្ទ ១ គ្រឿង ។
☆ក្រោយមកបានបន្តត្រួតពិនិត្យឆែកឆេរផ្ទះឈ្មោះ យៀប សុខសាន្ត បានរកឃើញ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់មធ្យម,ជញ្ជីង ១ គ្រឿង
ឃាត់មុខសញ្ញា ២ នាក់ ។
•ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២ កញ្ចប់ (១ធំ,១មធ្យម),ជញ្ជីង ១ គ្រឿង,ទូរស័ព្ទ ២ គ្រឿង,ម៉ូតូ ១ គ្រឿង ។
ករណីនេះ ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like