តារារ៉េបស្រី MC Lisha បានទទួលមរណភាពហើយ ក្រោយស្ថានភាពសុខភាពធ្ងន់ ជាលើកទីពីរ
ជាក់ស្តែង ដំណឹងមរណភាពនេះ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ (MC Lisha) ដែលនាងទើបតែមរណភាពនៅ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ជាដំណឹងដ៏គួរឱ្យសោកស្តាយ ដែលថ្មីៗនេះ MC Lisha ដែលគេស្គាល់ថាជា Rapper នារីមួយរូប ល្បីឈ្មោះកាលពីអំឡុងឆ្នាំ ២០០៧ បានទទួលមរណភាព បន្ទាប់ពីជួបស្ថានភាពសុខភាពធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈស្ថានភាពជំងឺកន្លងមក កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៥ MC Lisha បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ បន្ទាប់ពីនាងមានអាការសន្លប់បាត់ស្មារតីមួយយប់ និង បានដឹងខ្លួនវិញ ប៉ុន្តែគ្មានកម្លាំងកំហែង រវើរវាយនិយាយមិនដឹងអ្វី ដោយគ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចណាស់។ ហើយចុងក្រោយនេះ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦ គណនីហ្វេសប៊ុករបស់នាងបានបង្ហោះម្តងទៀត ដោយនាងបានចូលមន្ទីរពេទ្យជាលើកទីពីរជាមួយស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរឡើង៕



