មន្ត្រីនគរបាលម្នាក់ ព្រោះតែវិបត្តិក្នុងគ្រួសារបានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ព្រោះតែវិបត្តិក្នុងគ្រួសារបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃុត បន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលរដ្ឋបាលឃុំអូរំដួល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានយកខ្សែនីឡុងចងក និងដើមស្វាយខាងក្រោយផ្ទះបណ្ដាលឱ្យស្លាប់ព្រោះតែមានវិបត្តិក្នុងគ្រួសារ ។
សពជនរងគ្រោះក្រោយធ្វើកោសល្យវិច័យរួចរាល់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

You might also like