ក្លិបការ៉ាតេ-ដូ ហនុមាន ចាប់ដៃជាមួយសមាគមមកពីឡាវ និងវៀតណាម ដើម្បីបង្ហាញពីសន្ដិភាពក្នុងតំបន់ តាមរយៈវិស័យកីឡា

(ភ្នំពេញ)៖ ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន របស់កម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសមាគមការ៉ាតេ វៀងចន្ទន៍ នៃប្រទេសឡាវ និងសមាគមការ៉ាតេខេត្តង៉េអាន នៃប្រទេសវៀតណាម លើកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង ពិសេសបង្ហាញពីសន្ដិភាពតាមរយៈវិស័យកីឡា។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា  នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ព្រមទាំងលោក Inthasone Phetsiriseng ប្រធានសមាគមការ៉ាតេ វៀងចន្ទន៍ និងលោក Nguyen Anh Tuan ប្រធានសមាគមការ៉ាតេខេត្តង៉េអាន ផងដែរ។

You might also like