បង្ក្រាបរថយន្តទំនើប និងម៉ូតូកែច្នៃស៊ីមាំង កក្រើកតំបន់បឹងកក់

ភ្នំពេញ៖ នាវេលាម៉ោង ១២:២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះអន្តរាគមន៍ឃាត់រថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿងដែលបង្កការរំខានដល់ប្រជាពលរដ្ឋ។

មធ្យោបាយដែលត្រូវបានឃាត់ខ្លួនរួមមាន ៖
– FORD MUSTANG SHELBY (ផ្លាកលេខ ភ្នំពេញ 2AO-0777)
– PORSCHE 911 GT3 (ផ្លាកលេខ កម្ពុជា WAW.BOSS) ដែលគេស្គាល់ថាជារបស់តារា RAPPER ឈ្មោះ TPS
– ម៉ូតូជាច្រើនគ្រឿងទៀត ដែលបំពាក់បំពង់ស៊ីមាំងកែច្នៃលាន់ឮសម្លេងខ្លាំងៗ។
ទីតាំងកើតហេតុ៖ ក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណាត់ការបន្ត៖ ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានបញ្ជូនមធ្យោបាយទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកទទួលការអប់រំណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់។
សូមបងប្អូនចូលរួមគោរពច្បាប់ និងចៀសវាងការកែច្នៃស៊ីមាំងបង្កការរំខានដល់អ្នកដទៃ ៕

You might also like