ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន នៅឃុំស្លក្រាម

បន្ទាយមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយៗតាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣ ០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

You might also like