មន្ទីរឃុំឃាំង ជនជាប់ឃុំចំនួន ៤៨នាក់ ត្រូវបានធ្វើការផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ)
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន នៅក្នុងមន្ទីរឃុំឃាំង ជនជាប់ឃុំចំនួន ៤៨នាក់ ត្រូវបានធ្វើការផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ។
ទណ្ឌិតចំនួន៤៨ នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកំពង់ឆ្នាំង ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែមេសានេះ ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានធ្វើការផ្ទេរ និងដឹកជញ្ជូន ជនជាប់ឃុំចំនួន ៤៨នាក់ ពីពន្ធនាគារខេត្តកំពង់ឆ្នាំង ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរំដោះភាពចង្អៀតណែន ។
ការផ្ទេរនេះក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កែវ វិចិត្រ ប្រធានការិយាល័យការពារ តំណាងលោកប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីជំនាញ ប្រកបដោយសុវត្ថិភាព ៕






