កម្ពុជា បន្តបណ្ដេញជន ជាតិចិន ១៥៣នាក់ទៀតចេញពីប្រទេស ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

អគ្គនាយក អន្តោ ប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី៨នាក់) ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀន ប្រើប្រាស់ទិដ្ឋាការ (QR Code) ក្លែងក្លាយ
ធ្វើការងារខុសច្បាប់ ចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
អគ្គនាយក អន្តោ ប្រវេសន៍ នៃប្រទេសកម្ពុជា បន្តថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

You might also like