កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមនុស្សបានចំនួន០១នាក់

បន្ទាយមានជ័យ៖អនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥
និង២០នាទី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋគាត់បានរាយការណ៍មកការិយាល័យជំនាញ បន្ទាប់មកសមត្ថកិច្ចយើងបានដាក់កម្លាំងឃ្លាំមើលរហូតឈានដល់ការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រីធិន ស៊ិនដេត បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ ដែលមានឈ្មោះដូចខាងក្រោម ÷
‌‎១/-ឈ្មោះ ហាក់ គឹមប៉ូយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

សម្ភារះ និងវត្ថុតាងចាប់យករួមមាន ÷
‎-ថ្នាំកញ្ចប់ពណ៌ស្វាយរូបសះ Porsche ចំនួន១១កញ្ចប់
‎-ថ្នាំកញ្ចប់ពណ៌បៃតងរូបសះ Porsche ចំនួន០៧កញ្ចប់
‎-ថ្នាំកញ្ចប់ពណ៌ត្រាវ KUKUBIMA ចំនួន១០កញ្ចប់
‎-ម្សៅម៉ត់ស (ខេ) ចំនួន២៥កូនថង់
‎-បារីអេឡិចត្រូនិក ចំនួន១០ដើម
‎-ជញ្ជីងសម្រាប់ថ្លឹង ចំនួន០២គ្រឿង
‎-សម្បកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
‎-ទូរស័ព្ទដៃ ចំនួន០១គ្រឿង
‌‎ ជនសង្ស័យ ត្រូវបានការិយាល័យជំនាញបន្តកសាងសំណុំរឿងនិងអនុវត្តតាមនីតិវិធី ៕

You might also like