ថៃ លុបចោលកិច្ច ព្រម ព្រៀងយូរអង្វែងជាមួយកម្ពុជា ស្តីពីការឆ្ពោះទៅរុករកថាមពលក្រោមសមុទ្រ រួមគ្នា
បាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ប្រទេសថៃ បានលុបចោលកិច្ច ព្រម ព្រៀងយូរអង្វែងមកហើយជាមួយកម្ពុជា ស្តីពីការឆ្ពោះទៅរុករកថាមពលក្រោម សមុទ្រ រួមគ្នា ដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin បាននិយាយថា ប្រទេស ទាំងពីរ អាចនឹងប្រើប្រាស់ក្របខណ្ឌអន្តរជាតិដែលមានស្រាប់សម្រាប់កិច្ចពិភាក្សានៅពេល អនា គត។
លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ការលុបចោលកិច្ច ព្រមព្រៀង នេះ គឺមិនមានពាក់ព័ន្ធទៅនឹងជម្លោះព្រំដែន ជាមួយកម្ពុជាទេ ប៉ុន្តែជាផ្នែកមួយនៃគោល នយោបាយរបស់ខ្ញុំ។ រយៈពេល២៥ឆ្នាំ បានកន្លងផុតទៅ ប៉ុន្តែពុំមានវឌ្ឍនភាពអ្វី សោះ»។
លោក Anutin បន្ថែមថា រដ្ឋាភិបាលលោក នឹងជូនដំណឹងជាផ្លូវការដល់ភាគីកម្ពុជា អំពីការសម្រេចចិត្តនេះ។
លោកបន្ថែមថា ប្រទេសទាំងពីរ អាចនឹងប្រើប្រាស់ក្រប ខណ្ឌ អន្តរជាតិដែលមានស្រាប់ ក្នុងនោះរួមមានទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពី ច្បាប់ សមុទ្រ UNCLOS ដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សានៅពេលអនាគត។
លោក Anutin ក៏បានសង្កត់ធ្ងន់ដែរថា ថៃ និងកម្ពុជា គឺសុទ្ធតែជាភាគីនៃអនុសញ្ញា UNCLOS។
ការលុបចោលរបស់គណៈរដ្ឋមន្រ្តីថៃ ចំពោះកិច្ចព្រមព្រៀងឆ្នាំ២០០១ ដែលមានគោល ដៅ អភិវឌ្ឍក្របខណ្ឌ ដើម្បីរួមគ្នារុករកថាមពលនៅតំបន់ក្នុងឈូងសមុទ្រថៃ ត្រង់ កន្លែង ដែលថៃ និងកម្ពុជា មានការទាមទារត្រួតស៊ីគ្នា គឺត្រូវបានរំពឹងយូរដែរមកហើយថា នឹង កើត ឡើង ក្រោយប្រទេសទាំងពីរ បានផ្ទុះជម្លោះប្រដាប់អាវុធ២លើក កាលពីឆ្នាំ ២០២៥។
ការលុបចោលកិច្ចព្រមព្រៀងខាងលើ គឺជាការសន្យាមួយអំឡុងយុទ្ធនាការឃោសនា បោះ ឆ្នោត របស់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដែលបានក្តាប់យក ឱកាស នៃសន្ទុះចលនាជាតិនិយមយ៉ាងផុសផុលនៅក្នុងប្រទេសថៃ ជំរុញដោយការផ្ទុះ សង្គ្រាម ជាមួយកម្ពុជា រហូតឈានដល់ទទួលបានជ័យជម្នះយ៉ាងភ្ញាក់ផ្អើល ក្នុងការបោះ ឆ្នោតសកលឆ្នាំនេះ ហើយបន្តជាប់ជានាយករដ្ឋមន្ត្រី៕






