នគរបាលក្រុងបាវិត ឃាត់ខ្លួន ក្មេងទំនើង ០៧នាក់ ដដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំ

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួន ក្មេងទំនើង ០៧នាក់ ដែល
បានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។

នគរបាលក្រុងបាវិតបានអោយដឹងថា នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ ប្រុស ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook។
ដោយក្មេងទំនើងទាំងអស់នោះសុទ្ធសឹងតែអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម បន្តទៀត ។

You might also like