ករណីក្មេងលង់ទឹកនៅ អាងហាលទឹកសែនសុខ ស្ថិតនៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦ មានករណីក្មេងលង់ទឹកស្លាប់ នៅចំណុចអាងហែលទឹកឈ្មោះ អាងហែលទឹកសែនសុខ ស្ថិតនៅដីឡូត៏លេខ ២៧២១ ផ្លូវ ១៩៧០ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង

ក្មេងមាន ឈ្មោះ ល័ក្ខ ដាលុច ភេទប្រុស អាយុ១៧ មកពីមណ្ឌលយ៉េស៊ូ ក្រុមជុំនំពន្លឺជីវិត ទីតាំងព្រះវិហាស្ថិតនៅផ្ទះលេខ ៧ ផ្លូវ៥៨០ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក គាត់ស្នាក់នៅជាមួយម្ដាយ ជាស្រីមេម៉ាយ គាត់នៅជាមួយម្ដាយផ្ទាល់ ។

ក្មេងនេះ គាត់មកលេងនៅអាហែលទឹកនេះដឹកនាំដោយក្រុមការងារជំនុំពន្លឺជីវិតនៃ សាសនាគ្រឹះនៅវេលាម៉ោង២:៣០នាទី ហើយបានដឹងថាលង់ទឹកនៅវេលាម៉ោង ២:៤០នាទី ហើយពេលដឹងថាបានស្លាប់គឺនៅវេលាម៉ោង៣:៥០នាទី ថ្ងៃខែឆ្នាំដដែល ៕

You might also like