លោក Trump បាននិយាយថាអាមេរិក មិនរួសរាន់ក្នុងការធ្វើ​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានណែនាំក្រុម​​អ្នកចរចាកុំរួសរាន់ធ្វើ​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា កិច្ចព្រមព្រៀងមួយជិតសម្រេច​​បាន​​។​​​
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កិច្ចព្រមព្រៀងដែលកំពុងពិភាក្សាពាក់ព័ន្ធនឹងការបន្តបទឈប់បាញ់រយៈពេល៦០​​​ ថ្ងៃ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។​​​
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា ការចរចា​​ប្រកបដោយ​ការ​​ស្ថាបនា​ កំពុងដំណើរការ ប៉ុន្តែភាគីទាំងពីរត្រូវតែចំណាយពេលវេលា​​ និងធ្វើឱ្យ​បាន​​​ត្រឹមត្រូវ​។
លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍​​​នេះ​​​​ថា កិច្ចព្រមព្រៀងមួយត្រូវបានចរចាយ៉ាងទូលំទូលាយ ដែលជំរុញឱ្យមានការរំពឹងទុកថា ការប្រកាសអាចនឹងកើតឡើងឆាប់ៗនេះ។
របាយការណ៍នានា​​​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់និយាយថា នៅតែមានចំណុច «មួយ ឬពីរ» នៃការមិនចុះសម្រុងគ្នានៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមាន។​
ក្រុម​​​មន្ត្រីអ៊ីរ៉ង់បានបង្ហាញសញ្ញាស្រដៀងគ្នានេះអំពីវឌ្ឍនភាពក្នុងការចរចាកាលពីចុងសប្តាហ៍នេះ​​​ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បាននិយាយថា នោះមិនមានន័យថា កិច្ចព្រមព្រៀងនឹងត្រូវបានឈានដល់លើបញ្ហាសំខាន់ៗនោះទេ៕

You might also like