នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ និងចាប់ខ្លួនជនជាតិចិន៤នាក់ ដែលបន្លំលួចលុយនៅកន្លែងដូរប្រាក់វីង
(ភ្នំពេញ)៖ នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសឆបោក មានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបន្លំលួចលុយនៅកន្លែងដូរប្រាក់វីងចំនួន៣លើក។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា
*ករណីទី១ បានធ្វើការឆបោក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩:០៤នាទីព្រឹក ស្ថិតនៅចំណុច នៅផ្ទះ(ប្តូរប្រាក់វឹង)លេខ ៩២Aផ្លូវco1 ភូមិក្ដីតាកុយ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
*ករណីទី២ បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៦ នៅផ្ទះ(ប្តូរប្រាក់វឹង)លេខ ១៣៩ផ្លូវបេតុងភូមិចុង ព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
*ករណីទី ៣ នៅថ្ងែទី២៦ ខែឧសភាឆ្នំា២០២៦ វេលាម៉ោង៨:៥៧នាទី ស្ថិតនៅផ្ទះប្តូរប្រាក់វឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០នាទី ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយ អធិការដ្ឋាននគរបាលច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅវេលាម៉ោង១៦:និង៣០ នាទី ស្ថិតនៅចំណុច សណ្ឋាគារអន្តជាតិ ផ្លូវ ១២២ កែង២២៥ ក្រុម១២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យជាជនជាតិចិន ទាំង៤នាក់រួមមាន៖
១-ឈ្មោះ YANG FU DE ភេទប្រុស ជនជាតិចិន,
២- ឈ្មោះ TAN YANGY ភេទប្រុស ជនជាតិចិន,៣-ឈ្មោះ WANG YINFU ភេទប្រុស ជនជាតិ ចិន,និង៤-ឈ្មោះ CHEN ZHIQIN ភេទប្រុស ជនជាតិចិន។
ដោឡែក ជនរងគ្រោះក្នុងករណីនេះ រួមមាន៖
១-ឈ្មោះ អ៊ុក ស្រីប្រាក់ ជនជាតិខ្មែរ ភេទស្រី,
២-ឈ្មោះ ពៅ មុល្លីកា ជនជាតិខ្មែរ ភេទស្រី ,និង៣-ឈ្មោះ អាំង រត្ននា ជនជាតិ ភេទស្រី
ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរតាមនីតិវិធី៕






